fbpx

ក្នុងក្រុងភ្នំពេញមានគម្រោងខុនដូ3នៅប្របដងទន្លេ អតិថិជនអាចវិនិយោគទិញសម្រាប់ការរស់នៅបែបផាសុកភាព ឬដាក់ជួល ត្រលប់

  • by Srun Mengkiang
  • 2 months ago
  • 1
an image of 3 riverfront condo

អតិថិជនកម្ពុជាចាប់ផ្ដើមងាកមកវិនិយោគទិញខុនដូសម្រាប់រស់នៅ និងដាក់ជួលត្រលប់ដោយសារកត្តាសំខាន់ៗមួយចំនួន៖

ប្រណិតភាពនៃអាគារ

ដោយទីផ្សារកាន់តែប្រកួតប្រជែង ម្ចាស់អភិវឌ្ឍន៍គម្រោងបានយកចិត្តទុកដាក់បំផុតលើទំនើបកម្មនៃអគារដើម្បីផ្ដល់សុវត្ថិភាព ផាសុកភាព ភាពស៊ីវិល័យ និងសេចក្ដីថ្លៃថ្នូរដល់អ្នករស់នៅក្នុងអគារ។

ភាពសម្បូរបែបនៃអគារ

អគារភាគច្រើនត្រូវបានវិនិយោគនិងអភិវឌ្ឍបម្រើច្រើនមុខងារដូចជា ខុនដូ ការិយាល័យ សណ្ឋាគារ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ទីម ហ្សូណា អាងហែលទឹកទំនើប និងសេវាកម្មជាច្រើនទៀតក្នុងអគារតែមួយ។

តម្លៃអចលនទ្រព្យនិងការពង្រីកក្រុង

ដោយសារកំណើនសេដ្ឋកិច្ចនិងការពង្រីកក្រុងភ្នំពេញកាន់តែឆ្ងាយពីចំណុចកណ្ដាលក្រុងតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់ផ្នែកសំខាន់ៗ ធ្វើឲ្យតម្លៃលំនៅដ្ឋានកាន់តែថ្លៃនិងកាន់តែឆ្ងាយពីចំណុចកណ្ដាលនៃក្រុងភ្នំពេញ។ ដូច្នេះហើយការរស់នៅខុនដូទំនើបទាន់សម័យមានផាសុកភាព និងសុវត្ថិភាពថែមទាំងរួមចំណែកកាត់បន្ថយការចំណាយលើការធ្វើដំណើរផងនោះបានក្លាយជាជម្រើសមួយល្អ។

ម្រូវការជួល

បន្ទប់ខុនដូមានភាពងាយស្រួលក្នុងការដាក់ជួល និងមានតម្រូវការជួលខ្ពស់ដោយសារមុខងារអាគារនិងសាវាកម្មស្របតាមតម្រូវការអតិថិជនក្នុងស្រុក និងជនបរទេស។

ខាងក្រោមនេះជាគម្រោងខុនដូធំៗ3គម្រោងដែលមានទីតាំងប្របដងទន្លេនិងមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នាដែលអតិថិជនអាចពិនិត្យនិងជ្រើសរើសសម្រាប់ការរស់នៅ ឬជួលត្រលប់។

1៖ Morgan Enmaison

Morgan Enmaison: 3 អាគារកំពុងបើកលក់

គម្រោងនេះល្អសម្រាប់ការរស់នៅ ដោយគម្រោងអភិវឌ្ឍជាតំបន់សួនឧទ្យានជាប់មាត់ទន្លេមេគង្គមានទំហំដីរហូតដល់42ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅផ្លូវកែវចិន្ដាក្នុងតំបន់ជ្រោយចង្វារប្រមាណ900mពីរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារ។ បច្ចុប្បន្នគម្រោងកំពុងបើកលក់3អគារនិងទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងស្រុក។

អគារទីមួយនៅជាប់នឹងមាត់ទឹកតែម្ដងមានកម្ពស់47ជាន់បច្ចុប្បន្នសង់បានជាង20ជាន់ អគារទី2កម្ពស់54ជាន់ បច្ចុប្បន្នសង់ចប់គ្រោងអគារទាំងមូលនិងកំពុងដេគ័របន្ទប់ដើម្បីប្រគល់ជូនអតិថិជននៅពាក់កណ្ដាលឆ្នាំ2023។ បច្ចុប្បន្នអតិថិជនអាចអញ្ជើញមកទស្សនាបន្ទប់ខុនដូពិតនៅជាន់ទី46នៃអាគារទី2នេះដែលដេគ័ររួចរាល់ហើយ។

អាគារដែលកំពុងបើកលក់មួយទៀតឈ្មោះ Smart Loft ជាប្រភេទខុនដូមានឡៅតឿកម្ពស់14ជាន់បច្ចុប្បន្នសង់ចប់គ្រោងអាគារ និងត្រៀមប្រគល់ជូនអតិថិជននៅពាក់កណ្ដាលឆ្នាំ2023។

គម្រោងមានសួនច្បារធំ កំពុងផែឯកជនរហូតដល់200mការរស់នៅដូចដំណើរសម្រាកកម្សាន្តនៅរមណីយដ្ឋានដងទន្លេជាលក្ខណៈគ្រួសារ។

អតិថិជនដែលចង់បានយូនីតនៅជាន់ទាបដែលមានតម្លៃសមរម្យ គម្រោងមានជម្រើសបន្ទប់ស្ទូឌីយូទំហំ 47.29m2 តម្លៃត្រឹមតែ 64,000$។ អតិថិជនដែលគ្រួសារធំ ឬអតិថិជនដែលស្រលាញ់បន្ទប់ធំទូលាយជាន់ខ្ពស់អាចជ្រើសរើសចាប់ពី 1បន្ទប់គេង 2បន្ទប់គេង 3បន្ទប់គេង ឬប្រភេទ Penthouse ដែលជាវីឡាអាកាស។

សម្រាប់ព័ត៌មានលម្អិតនៃគម្រោងខុនដូ Morgan Enmaison សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 015 33 18 19 ឬតាមតេលេក្រាម៖​ me/srunmengkiang

2៖ Vue Aston

គម្រោងខុនដូនេះស្ថិតនៅប្របនឹងដងទន្លេបាសាក់លើទឹកដីកោះនរាហ៍ទល់មុខកោះពេជ្រដែលនឹងត្រូវភ្ជាប់មកទីក្រុងកោះពេជ្រដោយស្ពានបេតុងខ្សែកាបនៅឆ្នាំ2023។

គ្រប់បន្ទប់នៅ Vue Aston សុទ្ធតែអាចគយគន់ទេសភាពទន្លេ

គម្រោងនេះជាជម្រើសល្អសម្រាប់អតិថិជនដែលស្រលាញ់ទេសភាពនិងខ្យល់ទន្លេដោយគ្រប់បន្ទប់សុទ្ធតែអាចមើលឈើញទន្លេនិងក្រុង មួយវិញទៀតអតិថិជនដែលទិញវិនិយោគសម្រាប់ការដាក់ជួលគម្រោងនេះជាជម្រើសល្អដោយសារទីតាំងកណ្ដាលក្រុងនិងជិតតំបន់ពាណិជ្ជកម្មធំៗរបស់ក្រុងភ្នំពេញ ឬទិញវិនិយោគតែម្ដងដោយ Vue Aston ជាគម្រោងទីមួយលើទឹកដីកោះនរាហ៍បើកលក់ក្នុងតម្លៃទាបជាងទីផ្សារក្នុងតំបន់នេះ។​

គម្រោងនេះអភិវឌ្ឍជាអគារដែលមានច្រើនមុខងារ ជាន់ក្រោមដីមាន2ជាន់និងជាន់ផ្ទាល់ដីជាចំណតរថយន្ត ជាន់ទី1ជាកន្លែងទទួលភ្ញៀវ ហាងកាហ្វេ ហាងលក់ទំនិញ និងភោជនីយដ្ឋាន ជាន់ទី2ជាសាលប្រជុំដែលអាចផ្ទុកមនុស្សបាន 1,400នាក់ ជាន់ទី3​ ដល់ជាន់ទី6 ជាសណ្ឋាគារផ្កាយ5 ជាន់ទី7ដល់ជាន់ទី34ជាខុនដូ នៅជាន់ទី33-34 មានអាងហែលទឹកលំហអាកាស ក្លឹបហាត់ប្រាណ ស្កាយបា សួនច្បារលំហអាកាស កន្លែងស្ទីម ហ្សូណា និងម៉ាស្សា ជាន់ទី35-38 ជាវីឡាលំហរអាកាស (Penthouse) ជាន់38មានរោងភាពយន្តនិងសួនរត់ហាត់ប្រាណទំហំ1,800 ម៉ែត្រការ៉េ។


អគារកម្ពស់38ជាន់ ស្មើរនិង140ម៉ែត្រ សរុបមាន895យូនីត ចំណតរថយន្តក្រោមដីពីរជាន់និងជាន់ផ្ទាល់ដីសរុប318ចំណត មានជណ្តើរយន្ត9 និងជណ្តើរជើង3។  

គម្រោងមានជម្រើសបន្ទប់ស្ទូឌូយូ 1បន្ទប់គេង 2បន្ទប់គេង 3បន្ទប់គេង ប្រភេទបន្ទប់ពីរជាន់4បន្ទប់គេង ឬប្រភេទ Penthouse វីឡាលំហអាកាស។

ម្រាប់ព័ត៌មានលម្អិតនៃគម្រោងខុនដូ Vue Aston សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 015 33 18 19 ឬតាមតេលេក្រាម៖​ me/srunmengkiang

3៖ Wealth Mansion

Wealth Mansion វិនិយោគដោយក្រុមហ៊ុនលំដាប់អន្តរជាតិ Everhealth International Investment and Development​ សាងសង់លើផ្ទៃដី 4,454 ម៉ែត្រការ៉េ កម្ពស់166m មាន​45ជាន់។

សង់បញ្ចប់គ្រោងអាគារ និងកំពុងដេគ័រជូនអតិថិជននៅចុងឆ្នាំ2022នេះ

– អាគារបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ
– កាមេរ៉ាសុវត្ថិភាព 24 ម៉ោង
– ថាមពលបម្រុង 100%
– មានជណ្តើរយន្តចំនួន10 ជណ្តើរជើងចំនួន3
– សួនច្បារលំហរ ១ជាន់មាន3កន្លែង
– អាងទឹកក្តៅបច្ចេកវិទ្យាជប៉ុន
-​ ជាន់ក្រោមដីមាន 2 ជាន់ជាចំណតរថយន្ត
-​ ជាន់ផ្ទាល់ដីជាផ្សារទំនើប កន្លែងទទួលភ្ញៀវសណ្ឋាគារ និងខុនដូ
-​ ជាន់ទី1ដល់ជាន់ទី4 ជាចំណតរថយន្ត
-​ ជាន់ទី5 ដល់ជាន់ទី 8 ជាអាគារការិយាល័យ
-​ ជាន់ទី9 ដល់ជាន់ទី 36 ជាខុនដូ
-​ ជាន់ទី 37 ដល់ជាន់ទី 42 ជាសណ្ឋាគារលំដាប់ផ្កាយ 5 គ្រប់គ្រងដោយក្រុមហ៊ុន ONYX GROUP
– ជាន់ទី​43 ដល់ជាន់ទី​45 រួមមាន កន្លែងវាយសី(500m2) ក្លឹបហាត់ប្រាណ​ ស្ទីម​ សោណា​ ម៉ាស្សា​ សួនកុមារ​ ភោជនីយដ្ឋាន​ Sky Bar សាលប្រជុំ​ អាងហែលទឹកលំហអាកាសដែលធំជាងគេនៅតំបន់ជ្រោយចង្វារ​ 1,100m2​។

Wealth Mansion អតិថិជនវិនិយោគទិញសម្រាប់ការរស់នៅជាមួយនឹងទេសភាពទន្លេ ឬសម្រាប់ការដាក់ជួលត្រលប់ក៏មានភាពងាយស្រួលនិងទទួលបានតម្លៃជួលខ្ពស់ដោយសារអាគារនេះបើកជាសណ្ឋាគារ ការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន ហើយទីតាំងកជិតតំបន់ពាណិជ្ជកម្មធំៗ។

ផ្ដល់ជូនគ្រឿងសង្ហារឹមមួយឈុតធំពេញ

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 015 33 18 19 ឬតេលេក្រាម៖​ https://t.me/srunmengkiang

Join The Discussion

One thought on “ក្នុងក្រុងភ្នំពេញមានគម្រោងខុនដូ3នៅប្របដងទន្លេ អតិថិជនអាចវិនិយោគទិញសម្រាប់ការរស់នៅបែបផាសុកភាព ឬដាក់ជួល ត្រលប់”

  • Kellye

    Thanks for your personal marvelous posting! I actually enjoyed
    reading it, you can be a great author. I will be sure to bookmark
    your blog and will often come back in the foreseeable future.

    I want to encourage that you continue your great work, have
    a nice holiday weekend!

    Feel free to surf to my web blog – Cheapest Digital Books

    Reply

Compare listings

Compare