fbpx

ព្រីនស៍វីឡា (Princess Villa) ដំបូងគេនៅកម្ពុជាបំពាក់បច្ចេកវិទ្យាស្មាតហូមនៅផ្លូវ6A

  • by Srun Mengkiang
  • 4 weeks ago
  • 0

ប្រព័ន្ធបច្ចេកវិទ្យាស្មាតហូមសម្រាប់បំពាក់នៅតាមអគារទំនើបៗដើម្បីសុវត្ថិភាពនិងភាពងាយស្រួលនឹងត្រូវបានយកមកបំពាក់លើគម្រោងវីឡាដំបូងគេនៅតំបន់ជ្រោយចង្វារដើម្បីផ្ដល់នូវបទពិសោធន៍នៃការរស់នៅប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងស៊ីវិល័យ។

Princess Villa

ជាមួយនឹងការរចនាម៉ូតបែបទំនើបទាន់សម័យ បំពាក់បច្ចេកវិទ្យាចុងក្រោយ ព្រីនស៍វីឡាប្រភេទនេះមានទំហំ 8m x 12m កម្ពស់3ជាន់ ទំហំដី 12m x 18.2m 4បន្ទប់គេង 5បន្ទប់ទឹក និងវ៉េរ៉ង់ដា2ស័ក្ដិសមនឹងគ្រួសារធំមួយដ៏សែនកក់ក្ដៅ។

ឡោមព័ទ្ធដោយទីតាំងស្ងប់ស្ងាត់ទំហំ32ហិកតា និងការរចនាប្រព័ន្ធផ្លូវទឹកធម្មជាតិក្នុងគម្រោងដែលជាជំនឿនៃភាពសុខដុមរមនានិងបន្ថែមសោភ័ណភាពនៃជីវិតដ៏ស្រស់បំព្រងក្នុងសហគមន៍វីឡាទំនើបជាជម្រើសនៃគេហដ្ឋានក្នុងក្ដីស្រមៃថ្មីមួយ។

ទីតាំងគ្រោងស្ថិតនៅចន្លោះស្ពានទី8ផ្លូវ6Aខាងឆ្វេងដៃបត់ចូលតាមផ្លូវរដ្ឋ20mប្រមាណ1,000m ភ្ជាប់មកមហាវិថីឈ្នះឈ្នះដោយផ្លូវរដ្ឋ20mដែលអាចធ្វើដំណើរទៅសួនទឹកនិងសួនសត្វភ្នំពេញសាហ្វារីត្រឹមតែ5នាទី ឬ6នាទីដល់ស្តាតមរតកតេជោនិងវិមានឈ្នះឈ្នះ។

គម្រោង​បុរី ណាឌី អភិវឌ្ឍ​លើ​ផ្ទៃ​ដី32ហិកតាដំណាក់កាលទីមួយនេះមានផ្ទៃដីជិត8ហិកតាដែលរួមមាន​សួន​ពាណិជ្ជកម្ម​​ អាងហែល​ទឹក ក្លិបហាត់​ប្រាណ កន្លែង​ក្មេង​លេង សួនផ្កា​សាគូរ៉ា​បែប​ខ្មែរ ផ្ទះ​កញ្ចក់ ផ្លូវដើរនិងជិះកង់ ផ្លូវហាត់ប្រាណ វីឡាកូនកាត់ ផ្ទះ​អាជីវកម្ម​ ​វីឡាភ្លោះ អាផាតមិន និងព្រីនស៍វីឡាដែលទើបតែបើកលក់ជាផ្លូវការនាពេលថ្មីៗនេះ។

ណាឌី ត្រូវបានវិនិយោគ និងអភិវឌ្ឍផ្ទាល់ដោយក្រុមហ៊ុន GC City ដែលទើបតែបានបញ្ចប់ការសាងសង់អគារភ្លោះ CEO កម្ពស់ 33 ជាន់នៅចំកណ្ដាលក្រុងភ្នំពេញក្បែរ Olympia Mall។

អគា CEO

តម្លៃនិងប្រមូសិន៖

តម្លៃវីឡាព្រីនស៍ទីតាំងកែង៖​ 428,000$

តម្លៃវីឡាព្រីនស៍ទីតាំងផ្សេងៗ៖ 368,000$

សម្រាប់ការបើកលក់បឋមក្នុងខែកក្កដានេះគម្រោងបញ្ចុះតម្លៃ 8.8% និងបន្ថែមគ្រឿងបរិក្ខាដូចជា៖

ទូទូរទស្សន៍ ទូចាន ម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់គ្រប់បន្ទប់ទឹក Smart TV 55-inch មួយគ្រឿង ទូទឹកកកមួយគ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់មួយគ្រឿង ម៉ាស៊ីនត្រជាក់1HPចំនួន3គ្រឿង ម៉ាស៊ីនត្រជាក់2HPចំនួន2គ្រឿង ម៉ាស៊ីនបន្សុទ្ធខ្យល់និងមីក្រូវ៉េវម៉ាកសាមស៊ុង និង JBL មួយ។

គម្រោងវីឡាផ្សេងទៀតនៅជ្រោយចង្វារ៖

WorldBridge Sport Village ជាប់ស្តាតមរតកតេជោ

JOVAN CITY ផ្លូវ6Aចន្លោះស្ពានទី9

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 015 33 18 19 ឬតេលេក្រាម៖​ https://t.me/srunmengkiang

Join The Discussion

Compare listings

Compare