fbpx

បង់មុនត្រឹម 2133$ បងប្អូនអាចទិញខុនដូមួយបន្ទប់ក្នុងក្រុងភ្នំពេញប្របដងទន្លេមេគង្គទេសភាពនិងខ្យល់ទន្លេគួរឲ្យចង់រស់នៅ

  • by Srun Mengkiang
  • 6 days ago
  • 0
Morgan Enmaison

ខុនដូប្រភេទបន្ទប់ស្ទូឌីយូជាជម្រើសសម្រាប់គូស្វាមីថ្មីថ្មោង គ្រួសារតូច ឬនិស្សិត ដោយសារបន្ទប់ប្រភេទនេះមានទំហំតូចល្មមហើយតម្លៃទាបសមរម្យ។ តម្លៃបន្ទប់ប្រភេទនេះប្រហាក់ប្រហែលនឹងតម្លៃផ្ទះល្វែង ប៉ុន្តែចំណុចល្អនៃការរស់នៅខុនដូគឺទីតាំងនៅកណ្ដាលក្រុងដែលជួយសន្សំសំចៃតម្លៃធ្វើដំណើរ កាត់បន្ថយហានិភ័យ និងអារម្មណ៍ធុញថប់នៃការធ្វើដំណើរ ការរស់នៅក៏ប្រកបដោយសុវត្ថិភាពខ្ពស់ ចំណែកផលិតផលនិងសេវាកម្មក៏សម្បូរបែបដូចជាអាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ទីម ហ្សូណា សួនច្បារ ជាពិសេសប្រសិនបើខុនដូប្របដងទន្លេទៀតនោះយើងនឹងទទួលបានបរិយាកាសរស់នៅកាន់តែស្រស់ស្រាយ។

បន្ទប់ពិតនៅជាន់ទី46

ខ្ញុំសូមបង្ហាញគ្រោងខុនដូ Morgan Enmaison នៅប្របដងទន្លេមេគង្គក្នុងតំបន់ជ្រោយចង្វារចម្ងាយប្រមាណ1000ម៉ែត្រពីស្ពានជ្រោយចង្វារដែលបច្ចុប្បន្នកំពុងបើកលក់3អគារ។

3អគារដែលកំពុងបើកលក់

គម្រោងនេះអភិវឌ្ឍជាតំបន់សួនឧទ្យានជាប់មាត់ទន្លេមេគង្គមានទំហំដីរហូតដល់42ម៉ឺនម៉ែត្រការ៉េ សម្រាប់លោកឪពុកអ្នកម្ដាយតាមបណ្ដាខេត្តដែលមានបុត្រធីតាមករៀនបន្តនៅមហាវិទ្យាល័យក្នុងក្រុងភ្នំពេញ ប្រភេទបន្ទប់ស្ទូឌីយូក្នុងគម្រោងនេះគឺមានតម្លៃសមរម្យបំផុត ហើយទីតាំងល្អងាយស្រួលធ្វើដំណើរទៅសាលានិងមានសុវត្ថិភាពក្នុងការរស់នៅ ខណៈគូស្វាមីគ្រួសារតូចក៏អាចជ្រើសរើសប្រភេទយូនីតនេះដើម្បីផ្លាស់ប្ដូរបែបបទនៃការរស់នៅថ្មីដែលមានបរិយាកាសល្អ កាត់បន្ថយអារម្មណ៍ថប់ប្រមល់ពីការធ្វើដំណើរដែលកាន់តែមានការកកស្ទះខ្លាំង។

an image of Morgan Enmaison
វ៉េរ៉ងដាបន្ទប់ពិតនៅជាន់ទី46

បច្ចុប្បន្នមានបន្ទប់ស្ទូឌីយូក្នុងគម្រោងនេះទំហំ 47.29m2 តម្លៃត្រឹមតែ 64,000$ ហើយគម្រោងផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួលនិងមានច្រើនជម្រើសដែលអតិថិជនអាចទិញប្រភេទបន្ទប់នេះបានដោយទម្លាក់ប្រាក់មុនត្រឹមជាង 2000$ ហើយបន្តបង់រំលស់គ្មានការប្រាក់ជាមួយគម្រោងរហូតដល់ការប្រគល់បន្ទប់នៅពាក់កណ្ដាលឆ្នាំ2023។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 01533 18 19 ឬតេលេក្រាម៖ ​me/srunmengkiang

ចុចត្រង់នេះដើម្បីមើលគម្រោង3ប្របដងទន្លេស្អាតជាងគេក្នុងក្រុងភ្នំពេញ

Join The Discussion

Compare listings

Compare