fbpx

គម្រោងខុនដូ3ស្ថិតនៅប្របដងទន្លេស្អាតជាងគេក្នុងក្រុងភ្នំពេញសម្រាប់អតិថិជនចង់ផ្លាស់ប្ដូការរស់នៅមកស្រូបខ្យល់ទន្លេទស្សនាទេសភាព360ដឺក្រេ

  • by Srun Mengkiang
  • 1 week ago
  • 0
an image of 3 riverfront condo

អតិថិជនកម្ពុជាចាប់ផ្ដើមងាកមកវិនិយោគទិញខុនដូសម្រាប់ការរស់នៅបែបថ្មី និងការដាក់ជួលត្រលប់ដោយសារកត្តាសំខាន់ៗមួយចំនួន៖

ប្រណិតភាពនៃអាគារ

ដោយទីផ្សារកាន់តែប្រកួតប្រជែង ម្ចាស់អភិវឌ្ឍន៍គម្រោងបានយកចិត្តទុកដាក់បំផុតលើទំនើបកម្មនៃអាគារដើម្បីផ្ដល់សុវត្ថិភាព ផាសុកភាព ភាពស៊ីវិល័យ និងសេចក្ដីថ្លៃថ្នូរដល់អ្នករស់នៅក្នុងអាគារ។

ភាពសម្បូរបែបនៃអាគារ

អាគារភាគច្រើនត្រូវបានវិនិយោគនិងអភិវឌ្ឍបម្រើច្រើនមុខងារដូចជា ខុនដូ ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ទីម ហ្សូណា អាងហែលទឹកទំនើប និងសេវាកម្មជាច្រើនទៀតក្នុងអាគារតែមួយ។

តម្លៃអចលនទ្រព្យនិងការពង្រីកក្រុង

ដោយសារកំណើនសេដ្ឋកិច្ចនិងការពង្រីកក្រុងភ្នំពេញកាន់តែឆ្ងាយពីចំណុចកណ្ដាលក្រុងតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់ផ្នែកសំខាន់ៗ ធ្វើឲ្យតម្លៃលំនៅដ្ឋានកាន់តែថ្លៃនិងកាន់តែឆ្ងាយពីចំណុចកណ្ដាលនៃក្រុងភ្នំពេញ។ ដូច្នេះហើយការរស់នៅខុនដូទំនើបទាន់សម័យមានផាសុកភាព និងសុវត្ថិភាពថែមទាំងរួមចំណែកកាត់បន្ថយការចំណាយលើការធ្វើដំណើរផងនោះបានក្លាយជាជម្រើសមួយល្អ។

ម្រូវការជួល

បន្ទប់ខុនដូមានភាពងាយស្រួលក្នុងការដាក់ជួល និងមានតម្រូវការជួលខ្ពស់ដោយសារមុខងារអាគារនិងសាវាកម្មស្របតាមតម្រូវការអតិថិជនជាតិនិងអន្តរជាតិ។

ក្នុងទំព័រនេះខ្ញុំសូមបង្ហាញគម្រោងខុនដូ3ដែលខ្ញុំគិតថា ជាទីតាំងល្អសម្រាប់ការរស់នៅ និងងាយស្រួលដាក់ជួលត្រលប់៖

1៖ Morgan Enmaison

Morgan Enmaison: 3 អាគារកំពុងបើកលក់

គម្រោងនេះអភិវឌ្ឍជាតំបន់សួនឧទ្យានជាប់មាត់ទន្លេមេគង្គមានទំហំដីរហូតដល់42ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅផ្លូវកែវចិន្ដាក្នុងតំបន់ជ្រោយចង្វារប្រមាណ800mពីសាកលវិទ្យាល័យន័រតុន។ ក្នុងគម្រោងនេះសរុបមាន6អាគារ បច្ចុប្បន្នកំពុងសាងសង់និងបើកលក់3អាគារ 3អាគារនេះជាប្រភេទខុនដូដែលលក់អស់ប្រមាន70%ហើយដោយក្នុងនោះភាគច្រើនជាអតិថិជនខ្មែរ។

អាគារទីមួយនៅជាប់នឹងមាត់ទឹកតែម្ដងមានកម្ពស់47ជាន់បច្ចុប្បន្នសង់បានជាង20ជាន់ដែលត្រូវប្រគល់ជូនអតិថិជននៅចុងឆ្នាំ2023 អាគារទី2កម្ពស់54ជាន់ បច្ចុប្បន្នសង់ចប់គ្រោងអាគារទាំងមូលហើយ កំពុងដេគ័របន្ទប់ដើម្បីប្រគល់ជូនអតិថិជននៅពាក់កណ្ដាលឆ្នាំ2023 មួយវិញទៀតពុកម៉ែបងប្អូនអាចអញ្ជើញមកទស្សនាបន្ទប់ខុនដូពិតនៅជាន់ទី46នៃអាគារទី2នេះដែលដេគ័ររួចរាល់ហើយ។

អាគារដែលកំពុងបើកលក់មួយទៀតឈ្មោះ Smart Loft ជាប្រភេទខុនដូមានឡៅតឿកម្ពស់14ជាន់បច្ចុប្បន្នសង់ចប់គ្រោងអាគារហើយ អាគារនេះប្រគល់ជូនអតិថិជននៅពាក់កណ្ដាលឆ្នាំ2023។

គម្រោងនេះជាជម្រើសល្អសម្រាប់ពុកម៉ែបងប្អូនទិញរស់នៅដោយក្នុងគម្រោងមានសួនច្បារធំ កំពុងផែឯកជនរហូតដល់200mសម្រាប់សម្រាកលម្ហែជាលក្ខណៈគ្រួសារ ក្នុងគម្រោងមានសេវាកម្ម និងប្រព័ន្ធសន្តិសុខ24ម៉ោង។

អតិថិជនដែលចង់បានត្រឹមបន្ទប់តូចល្មមរស់នៅកណ្ដាលក្រុងបែបសុកភាព ឬទិញសម្រាប់កូនស្នាក់នៅរៀនមហាវិទ្យាល័យ គម្រោងមានជម្រើសបន្ទប់ស្ទូឌីយូទំហំ 47.29m2 តម្លៃត្រឹមតែ 64,000$។ អតិថិជនដែលគ្រួសារធំ ឬចង់រស់នៅបន្ទប់ធំទូលាយជាន់ខ្ពស់អាចជ្រើសរើសចាប់ពី 1បន្ទប់គេង 2បន្ទប់គេង 3បន្ទប់គេង ឬប្រភេទ Penthouse ដែលជាវីឡាអាកាសបែបអភិជន។

សម្រាប់ព័ត៌មានលម្អិតនៃគម្រោងខុនដូ Morgan Enmaison សូមពុកម៉ែបងប្អូនទំនាក់ទំនងមកខ្ញុំបាទផ្ទាល់តាមរយៈទូរស័ព្ទលេខ 015 33 18 19 ឬតាមតេលេក្រាម៖​ me/srunmengkiang

2៖ Vue Aston

គម្រោងខុនដូនេះស្ថិតនៅប្របនឹងដងទន្លេលើទឹកដីកោះនរាហ៍ទល់មុខកោះពេជ្រដែលនឹងត្រូវភ្ជាប់មកទីក្រុងកោះពេជ្រដោយស្ពានបេតុងខ្សែកាបនៅឆ្នាំ2023។

គ្រប់បន្ទប់នៅ Vue Aston សុទ្ធតែអាចគយគន់ទេសភាពទន្លេ

គម្រោងនេះអភិវឌ្ឍជាអាគារដែលមានច្រើនមុខងារ ជាន់ក្រោមដី2មានជាន់និងជាន់ផ្ទាល់ដីជាចំណតរថយន្ត ជាន់ទី1ជាកន្លែងទទួលភ្ញៀវ ហាងកាហ្វេ ហាងលក់ទំនិញ និងភោជនីយដ្ឋាន ជាន់ទី2ជាសាលប្រជុំដែលអាចផ្ទុកមនុស្សបាន 1,400នាក់ ជាន់ទី3​ ដល់ជាន់ទី6 ជាសណ្ឋាគារផ្កាយ5 ជាន់ទី7ដល់ជាន់ទី34ជាខុនដូ នៅជាន់ទី33-34 មានអាងហែលទឹកលំហអាកាស ក្លឹបហាត់ប្រាណ ស្កាយបា សួនច្បារលំហអាកាស កន្លែងស្ទីម ហ្សូណា និងម៉ាស្សា ជាន់ទី35-38 ជាវីឡាលំហរអាកាស (Penthouse) ជាន់38មានរោងភាពយន្តនិងសួនរត់ហាត់ប្រាណទំហំ1,800 ម៉ែត្រការ៉េ។
ផ្ទៃដីគម្រោង5,600ម៉ែត្រការ៉េ ផ្ទៃសំណង់អគារសរុប 68,667ម៉ែត្រការ៉េ មានកម្ពស់38ជាន់ ស្មើរនិង140ម៉ែត្រ សរុបមាន895យូនីត ចំណតរថយន្តក្រោមដីពីរជាន់និងជាន់ផ្ទាល់ដីសរុប318ចំណត មានជណ្តើរយន្ត9 និងជណ្តើរជើង3។  

គ្រប់បន្ទប់ទាំងអស់សុទ្ធតែមានទេសភាពទន្លេ ដោយសារគម្រោងស្ថិតនៅប្របដងទន្លេបាសាក់ និងត្រង់ចំណុចដែលមើលឃើញចំណុចប្រសព្វនៃទន្លេចតុម្មុខ។

គម្រោងមានជម្រើសបន្ទប់ស្ទូឌូយូ 1បន្ទប់គេង 2បន្ទប់គេង 3បន្ទប់គេង ប្រភេទបន្ទប់ពីរជាន់ដែលមានរហូតដល់5បន្ទប់គេង ឬប្រភេទ Penthouse វីឡាលំហអាកាស។

គម្រោងនេះអតិថិជនវិនិយោគទិញសម្រាប់ការរស់នៅស្រូបខ្យល់ទន្លេ ឬសម្រាប់ការដាក់ជួលត្រលប់ក៏មានភាពងាយស្រួលនិងទទួលបានតម្លៃជួលខ្ពស់ដោយសារអាគារនេះបើកជាសណ្ឋាគារស្រាប់ ហើយទីតាំងកណ្ដាលក្រុងជិតតំបន់ពាណិជ្ជកម្មធំៗដែលមានតម្រូវការជួលខ្ពស់។

បច្ចុប្បន្នគម្រោងមានយូនីតលក់ក្នុងតម្លៃពិសេសទំហំ 43.99m2 តម្លៃ 78,278$។

ម្រាប់ព័ត៌មានលម្អិតនៃគម្រោងខុនដូ Vue Aston សូមពុកម៉ែបងប្អូនទំនាក់ទំនងមកខ្ញុំបាទផ្ទាល់តាមរយៈទូរស័ព្ទលេខ 015 33 18 19 ឬតាមតេលេក្រាម៖​ me/srunmengkiang

3៖ Wealth Mansion

Wealth Mansion វិនិយោគដោយក្រុមហ៊ុនលំដាប់អន្តរជាតិ Everhealth International Investment and Development​ សាងសង់លើផ្ទៃដី 4,454 ម៉ែត្រការ៉េ កម្ពស់166m មាន​45ជាន់។

សង់បញ្ចប់គ្រោងអាគារ និងកំពុងដេគ័រជូនអតិថិជននៅចុងឆ្នាំ2022នេះ

ប្រភេទបន្ទប់ខុនដូនិងទំហំ៖
– បន្ទប់Studio : 55.82m2 ទៅ 62.67m2
– បន្ទប់គេង1 : 64.07m2
– បន្ទប់គេង2 : 66.55m2 ទៅ​ 126.11m2
– បន្ទប់គេង3 : 112.13m2 ទៅ​ 128.14m2
គម្រោងផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់50%(សម្រាប់ សម្រាប់បន្ទប់ការិយាល័យ)
ខុនដូបញ្ចុះតម្លៃរហូតដល់15% ថែមជូន iPhone 13 Pro Max មួយគ្រឿងនិងគ្រឿងសង្ហារឹម1ឈុតពេញ។
– អាគារបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ
– កាមេរ៉ាសុវត្ថិភាព 24 ម៉ោង
– ថាមពលបម្រុង 100%
– មានជណ្តើរយន្តចំនួន10 ជណ្តើរជើងចំនួន3
– សួនច្បារលំហរ ១ជាន់មាន3កន្លែង
– អាងទឹកក្តៅបច្ចេកវិទ្យាជប៉ុន
-​ ជាន់ក្រោមដីមាន 2 ជាន់ជាចំណតរថយន្ត
-​ ជាន់ផ្ទាល់ដីជាផ្សារទំនើប កន្លែងទទួលភ្ញៀវសណ្ឋាគារ និងខុនដូ
-​ ជាន់ទី1ដល់ជាន់ទី4 ជាចំណតរថយន្ត
-​ ជាន់ទី5 ដល់ជាន់ទី 8 ជាអាគារការិយាល័យ
-​ ជាន់ទី9 ដល់ជាន់ទី 36 ជាខុនដូ
-​ ជាន់ទី 37 ដល់ជាន់ទី 42 ជាសណ្ឋាគារលំដាប់ផ្កាយ 5 គ្រប់គ្រងដោយក្រុមហ៊ុន ONYX GROUP
– ជាន់ទី​43 ដល់ជាន់ទី​45 រួមមាន កន្លែងវាយសី(500m2) ក្លឹបហាត់ប្រាណ​ ស្ទីម​ សោណា​ ម៉ាស្សា​ សួនកុមារ​ ភោជនីយដ្ឋាន​ Sky Bar សាលប្រជុំ​ អាងហែលទឹកលំហអាកាសដែលធំជាងគេនៅតំបន់ជ្រោយចង្វារ​ 1,100m2 ដែលធ្វើអោយការស្នាក់នៅរបស់លោកអ្នក​ មានភាពឯកជន​ ប្រណិតភាព ប្រកបដោយផាសុកភាព​។

មិនខុសពី Vue Aston ទេ គម្រោង Wealth Mansion អតិថិជនវិនិយោគទិញសម្រាប់ការរស់នៅស្រូបខ្យល់ទន្លេ ឬសម្រាប់ការដាក់ជួលត្រលប់ក៏មានភាពងាយស្រួលនិងទទួលបានតម្លៃជួលខ្ពស់ដោយសារអាគារនេះបើកជាសណ្ឋាគារស្រាប់ ហើយទីតាំងកណ្ដាលក្រុងជិតតំបន់ពាណិជ្ជកម្មធំៗដែលមានតម្រូវការជួលខ្ពស់។

ផ្ដល់ជូនគ្រឿងសង្ហារឹមមួយឈុតធំពេញ

សម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍វិនិយោគលើគម្រោងខុនដូប្របដងទន្លេសម្រាប់ការរស់នៅ ឬជួលត្រលប់សូមទំនាក់ទំនងមកខ្ញុំបាទផ្ទាល់តាមទូរស័ព្ទលេខ 015 33 18 19 ឬតេលេក្រាម៖​ https://t.me/srunmengkiang

Join The Discussion

0 thoughts on “គម្រោងខុនដូ3ស្ថិតនៅប្របដងទន្លេស្អាតជាងគេក្នុងក្រុងភ្នំពេញសម្រាប់អតិថិជនចង់ផ្លាស់ប្ដូការរស់នៅមកស្រូបខ្យល់ទន្លេទស្សនាទេសភាព360ដឺក្រេ”

  • បង់មុនត្រឹម 2133$ បងប្អូនអាចទិញខុនដូមួយបន្ទប់ក្នុងក្រុងភ្នំពេញប្របដងទន្លេមេគង្គទេសភាពនិងខ

    […] ចុចត្រង់នេះដើម្បីមើលគម្រោង3ប្របដងទ… […]

    Reply

Compare listings

Compare